ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូល និងលើករាសីដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី
រសៀលទី១២ ខែមេសាឆ្នាំ២០២៣
ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូល និងលើករាសីដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី តាមប្រពៃណីខ្មែរ និងគន្លងព្រះពុទ្អសាសនា និងបន្តចូលរួម អាហារសាមគ្គីនៅក្នុងបរិវេណសាលាស្រុក ជល់គិរី ខេត្តកំពង់ឆ្នាំង។